Just another WordPress.com site

ទំព័រ​មុខ

ស្ថានភាព​ទឹកជំនន់​​ធ្ងន់ធ្ងរ ប្រហាក់​ប្រហែល​នឹង​ជំនន់​សហវត្សរ៍ កាលពី​ឆ្នាំ​២០០០

រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ បាន​ប្រកាស​នៅ​ថ្ងៃ​២២​កញ្ញា​នេះ​ថា ស្ថានភាព​ទឹកជំនន់​នៅ​ឆ្នាំ​២០១១ ពេលនេះ មាន​ស្ថានភាព​ប្រហាក់ប្រហែល​នឹង​ទឹកជំនន់​សហវត្សរ៍ កាលពី​ឆ្នាំ​២០០០។ ក្នុងនោះ ទឹកជំនន់ ដែល​នឹង​បន្ត​ឡើង​រហូត​ដល់​ថ្ងៃ​៣០​កញ្ញា បាន​លិចលង់​ផ្ទៃដី​បង្កបង្កើន​ផល​នៅ​ទូទាំង​ប្រទេស ប្រមាណ ៥៦.០០០ ហិកតា។ នៅ​ខេត្ត​កំពង់ធំ រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ។

ទន្លេ​សាបឡើង​ខ្ពស់​១០,៨៤ម៉ែត្រ​ ខណៈ​ប្រកាស​អាសន្ន​១១ម៉ែត្រ

ខេត្តកំពង់ឆ្នាំង ៖ ស្ថានភាព​ទឹកភ្លៀង​​បាន​ធ្លាក់​​ជាប់ៗគ្នា​រយៈ​ពេល៣​ថ្ងៃ​​កន្លងទៅ​នេះ រួមផ្សំ​នឹង​ទឹក​​ទន្លេ​​មេគង្គ​ផង​ធ្វើ​​ឱ្យ​ទឹកទន្លេសាប​​បាន​ហក់​​ឡើង​​​យ៉ាង​ខ្លាំង​ផង​ដែរ ។​​​ ដោយឡែក​ទឹកទន្លេ​​នៅ​ខេត្ត ​កំពង់ឆ្នាំង​​ខ្វះ​តែកម្ពស់​០,១៦​ម៉ែត្រទៀត​នឹង​ត្រូវប្រកាសអាសន្ន​​តាមការ​កំណត់ គឺ​​១១ម៉ែត្រ ​​។

លោក​ដោក ​ប៊ុនថុន ​ប្រធាន​មន្ទីរ​​​ធនធាន​ទឹក​​ និងឧតុនិយម​​​ខេត្តបានឱ្យ​ដឹង​ថា ​នៅ​ខេត្ត​​កំពង់​ឆ្នាំង​​គិតត្រឹម​​ព្រឹកថ្ងៃទី២៣ ​​កញ្ញា នេះ ​​ទឹក​មាន​កម្ពស់​ដែលមានកម្ពស់​​១០,៨៤ម៉ែត្រ ខ្ពស់​ជាង​ថ្ងៃ​ម្សិល​មិញដែលមាន​កម្ពស់១០,៧៤ម៉ែត្រ​​សម្រាប់​​ខេត្តកំពង់​ឆ្នាំង ទឹក​ហក់ឡើង​កម្ពស់​​​១១ម៉ែត្រ​​នឹងត្រូវ​ប្រកាស​អាសន្ន​​ហើយ ។

ក្រោ​ក​ពី​ព្រលឹម​ ជួយ​ឲ្យ​មាន​​សុខភាព​ល្អ

កាល​ពី​មុន​ អ្នក​ធ្លាប់​ដឹង​ហើយ​ថា​ ការ​ឆាប់​ចូល​គេង និង​ក្រោក​ពី​គេង​ពី​ព្រលឹម​ អាច​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ ប៉ុន្ដែ​ការ​សិក្សាថ្មីមួយ​ចុង​ក្រោយ​នេះ បាន​រក​ឃើញ​ពី​អត្ថប្រយោជន៍​សុខ​ភាព​ផ្សេង​ទៀត ពោល​គឺ​ មិន​ត្រឹម​តែ​ជួយ​ឲ្យ​មាន​សុខភាព​ល្អប៉ុណ្ណោះ​ទេ គឺថែម​ទាំង​អាច​ជួយ​ឲ្យ​យើង​មាន​រាង​ស្វ៊ែល​ស្អាត និង​មាន​អារម្មណ៍​ស្រស់​ថ្លា​ទៀត​ផង​។

ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៃ​សាកលវិទ្យាល័យ​ Roehampton នៃ​ចក្រភព​អង់​គ្លេស​នេះ បាន​រក​ឃើញ​ថា មនុស្ស​ដែល​ក្រោក​ពី​ដំណេក​បាន​លឿន និយាយ​ឲ្យ​ចំគឺ​អ្នក​ដែល​មិន​គេង​ទ្រមក់ គឺ​នឹង​អាច​ទទួល​បាន​នូវ​សុខភាព​ល្អ អារម្មណ៍​សប្បាយ​រីក​រាយ​ និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ជីវិត​ ជាង​អ្នក​ដែល​គេង​ទ្រមក់ ឬ​គេង​ពឹង​តែ​លើ​នាឡិកា​រោទិ៍​។

Google ត្រូវ Oracle ទាម​ទារ ១,៦ពាន់​លាន​ដុល្លារ

News image

ក្រុមហ៊ុន​ Oracle Corp បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ​ម្សិលម៉ិញ​នេះ​ថា ទឹក​ប្រាក់​សំណង​ខូច​ខាត​ដែល​ខ្លួន​ទាម​ទារ​ពី​ Google Inc គឺមាន​ចំនួន ១,៦ពាន់​លាន​ដុល្លារ​ ទាក់​ទង​នឹង​រឿង​បំពានកម្មសិទ្ធិ​បញ្ញា និង​ប៉ាតង់​នៃ​បច្ចេក​វិទ្យា Java ដែល​ប្រើ​ក្នុង​ប្រព័ន្ធ​ដំណើរ​ការ​ Android។​ ប្រាក់​សំណង​ដែល​ទាម​ទារ​លើក​នេះ គឺ​ទាប​ជាង​ចំនួន​ដែល Oracle ទាម​ទារ​ដំបូង​ដល់​ទៅ​៥ដង ពោល​គឺ​កាល​ប្ដឹង Google ដំបូង Oracle ទាម​ទារ​សំណង​ដល់​ទៅ ៦,១​ពាន់​លាន​ដុល្លារ​ឯណោះ​។…

Advertisements

Tag Cloud